01
Jan

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានកម្មសិទ្ធិបញ្ញា ទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំជាមួយ លោក PUREVDORJ VAANCHIG តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីពិភាក្សាលើគម្រោងការសម្រួលការផ្ទេរបច្ចេកវិទ្យាសមស្របដល់ប្រទេសអភិវឌ្ឍន៍តិចតួចសម្រាប់ការអភិវឌ្ឍសហគមន៍ តាមរយៈសាកលវិទ្យាល័យ ឬគ្រឹះស្ថានស្រាវជ្រាវ។ គម្រោងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សផ្នែកបច្ចេកវិទ្យានិងការស្រាវជ្រាវ ហើយជាមួយគ្នានេះដែរ ឯកឧត្តមសួន វិជ្ជា បានស្នើសុំតំណាងWIPOជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្រសួងពាណិជ្ជកម្ម និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឱ្យបានឆាប់រហ័ស ដើម្បីអាចអនុវត្តគម្រោងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ។